នាថ្ងៃទី១ -២ ខែមេសា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ,
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
រួមទាំងមន្រ្តីជំនាញបានចូលរួម សិក្ខាសាលាស្ដីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកា និងមន្រ្តីនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់អគ្គលេខាធិការដ្ឋាន។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង
បង្កើនសមត្ថភាព , ការយល់ដឹងរបស់អង្គភាពថវិកា និងត្រៀមសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានទាន់ពេលវេលា។ បន្ទាប់ពីដំណើរការអស់រយៈពេល២ថ្ងៃ
ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន
បានធ្វើការបូកសរុបនិងបិទបញ្ចប់សិក្ខាសាលានេះតាមរបៀបវារៈដែលបានគ្រោងទុក។